សហពន័្ធប៊ូលនិងប៉េតង់កម្ពុជា
Fédération de Boules et de Pétanque du Cambodge

ទៅទំព័រដើមវិញ

របៀបចូល
ចូលសំរៀល (roulé) ចូលពាក់កណ្ដាលប៉្លុមបេ (demi porté) ចូលប៉្លុមបេ (porté)
របៀបវាយ

វាយសំរៀល (tir raspaille) វាយពីមុខ (tir devant) វាយចំសាច់ ( tir au fer)
លំហាត់
វាយថយក្រោយ ចូលបង្វិលប៊ូល ចូលក្នុងស៊ីប
វាយដូរកន្លែង កន្លែងប៊ូលធ្លាក់ ជញ្ជីងនៃដងខ្លួន

លោកឆាយ សឿនអាជ្ញាកណ្ដាលលំដាប់ថ្នាក់អាស៊ី​ ចូលរួបរួមក្នុងគណកម្មការណ៏បណ្ដុះបណ្ដាល​
ថ្នាក់ជាតិ

វគ្គទី១
បានធ្វើឡើងពីថ្ងៃទី២៣ដល់ថ្ងៃទី២៦មីនា២០១៨នៅភ្នំពេញដែលមាន ខេត្តចំនួន៩​ចូលរួម​។
ការបណ្ដុះបណ្ដាលនេះរៀបរាងឡើងដោយអគ្គលេខាធិការអ៊ិន គឹមស៊្រុនដោយមានលោកឆាយ សឿននិងលោកនាងសាប់បាជាគ្រូបជ្ចេកទេសចូលរួបរួមផង។

  • ១)បណ្ដុះបណ្ដាលខាងផ្នែកអាជ្ញាកណ្ដាលនៃក្បួនច្បាប់ប៉េតង់ធ្វើឡើងដោយលោកឆាយ សឿន
  • ២)បណ្ដុះបណ្ដាលខាងផ្នែកអាជ្ញាកណ្ដាលនៃក្បួនច្បាប់ប៉េតង់វាយស៊ីបធ្វើឡើងដោយលោកនាង សាប់បា
  • ៣)បណ្ដុះបណ្ដាលខាងផ្នែករៀបចំការប្រកួតធ្វើឡើងដោយលោកអ៊ិន គឹមស៊្រុន
  • អគ្គលេខាធិការ អ៊ិន គឹមស៊្រុន ប្រធាន​​ នៃការ​បណ្ដុះបណ្ដាល

អន្តរជាតិ

វគ្គបណ្ដះបណ្ដាលអាជ្ញាកណ្ដាលពីគ្រូមកពីស្រុកបារំាង ដោយប្រធានរបស់សហព័ន្ធអន្ដរជាតិលោកក្លូដ អាសេម៉ា Claude Azemaនៅខែមករាឆ្នំា២០១៨​
សូមចុចលើនេះដើម្បីយកនូវលទ្ទផល
នៃការប្រឡងអាជ្ញាកណ្ដាល ​​
ការបណ្ដុះបណ្ដាលថ្នាក់ជាតិនឹងផ្ដើមធ្វើនៅដើមឆ្នាំ២០១៨។ ឥឡូវនេះអ្នកដែលបាន
ទទូលការងារនេះពីអគ្គលេខាធិការ អ៊ិន កឹម ស៊្រុន គឺលោក ឆាយ សឿន និងលោក នាងសាប់បា។
អ្នកទាំង២បានផ្ដើមរៀបចំឯកសារសំរាប់បណ្ដុះបណ្ដាលតាមស្តង់ដាអន្ដរជាតិហើយ។
ការបណ្ដុៈបណ្ដាលនេះចែកចេញជា២ករណី ១គឺក្បួនច្បាប់កីឡាប៉េតង់ ២គឺរបៀប
បង្វឹកតាមក្បួនអន្ដរៈជាតិ។ ពេលចប់វគ្គបណ្ដុះបណ្ដាលនិមួយៗ អ្នកដែលចូលរួមនឹងបាន ទទួលសញ្ញាប័ត្រពីសហព័ន្ធតាមលំដាប់ថ្នាក់ (level)ជាគ្រូបង្វឹកឬជាអាជា្ញកណ្ដាល។
ការបណ្ដុះបណ្ដាលនិងបង្វឹកជាលក្ខណៈអន្តរជាតិដល់ជនជាតិជប៉ុនម្នាក់
នៅភ្នំពេញចំនួន៥ថ្ងៃ បានបញ្ចប់នៅថ្ងៃនេះ។ លោកបានទទួល
សញ្ញាប័ត្រពីឯកឧត្តមអនុប្រធានទី១ ឯកឩត្ដម ព្រហ្ម ឌិន ។