សហពន័្ធប៊ូលនិងប៉េតង់កម្ពុជា
Fédération de Boules et de Pétanque du Cambodge

ទៅទំព័រដើមវិញ

អភិវឌ្ឍន៏
ក្នុងអាណត្តិទី៥យើងបានឃើញថាកីឡាប៉េតង់កម្ពុជាបានរីកចំរើនគួរអោយចាប់អារម្ភណ៍គឺថាមិនមែនចេះតែនិយាយហើយ​អង្គុយលើចង្អេលើកខ្លួនឯងទេ។ លទ្ធផលក្នងការប្រកួតរើសជើងឯកពិភពលោកបានលាតត្រដាងអោយឃើញនូវការរីកចំរើននេះ។ មេដាយ មាសចំនួន៥ក្នុងរយះពេល៥ឆ្នាំគួរអោយអស្ចារ្យមែន។​ ការ​លូតលាស់ចំរើននេះបានញាំងអោយសហព័ន្ធអន្តរជាតិFIPJPបើកភ្នែកយ៉ាងធំហើយសុខចិត្តប្រគល់នួវពានរង្វាន់ឆ្នើមក្នុងវិស័យកីឡាប៉េតង់ពិភពលោកអោយទៅប្រទេសកម្ពុជា។
គ្រងការណ៏បន្តររបស់សហព័ន្ធក្រោមការដឹកនាំរបស់រាជរដ្ធាភិបាល​ គឺការអភិវឌ្ឈកីឡាប៉េតង់យើងអោយបានជោគជ័យរហូតដល់ពេលដែលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម(SEA GAME)ក្នុងឆ្នាំ២០២៣និងអូឡាំពិកពិភពលោកនៅប៉ារិស(Paris)ប្រទេសបារាំងឆ្នាំ២០២៤។

គំរោងការអភិវឌ្ឈន៍ចាប់ពីឆ្នាំ២០១៨ត៏ទៅមុខ

  1. ជ្រើសរើសក្មេងៗដែលមានទេពកោសល្យ(talent)​អាយុ១០ឆ្នំាឡើងទៅដល់១៣ឆ្នំាយកទៅបង្វឹកត្រៀមដើម្បី២០១៣និង២០១៤​
  2. បណ្ដុៈបណ្ដាលគ្រូបង្វឹកតាមឃុំ ស្រុក ខេត្ត រាជធានីនិងតាមសាលាបឋមសិក្សាទំាងអស់ទូទាំងប្រទេស​
  3. ខំរកមធ្យោបាយដើម្បីអោយវិញ្ញាសារប៉េតង់បានចូលជាផ្លូវការក្នុងសាលាបឋមសិក្សាជាវិញ្ញាសារ​ហាត់កាយសម្ព័ន្ធ (gymnastic)​
  4. បោះពុម្ភសៀវភៅប៉េតង់អោយបានច្រើនច្បាប់ដើម្បីចែកចាយដល់សាលានិងមានដាក់លក់នៅបណ្ណាល័យ
  5. ទីរួមខេត្តនិមួយៗត្រូវមានគ្រូបង្វឹកគ្រប់ក្រាន់ដើម្បីចេញទៅបង្រៀនតាមតម្រូវការរបស់ ភូម, ឃុំ, ស្រុកនិងដំបន់ដាច់ស្រយ៉ាល