សហពន័្ធប៊ូលនិងប៉េតង់កម្ពុជា
Fédération de Boules et de Pétanque du Cambodge

ទៅទំព័រដើមវិញ
ជើងឯកអាស៊ី នារីនិងវ័យយុវជន២០១៨

ខេត្តកំពត

ប្រកួតជើងឯកសិស្សមធ្យមសិក្សាពានរង្វាន់កីឡាប៉េតង់ថ្ងៃ០៩​ដល់ថ្ងៃ១២ខែឩសភាឆ្នាំ២០១៨ បានចប់សប់គ្រប់ហើយ

ក្រុមយុវជនដែលបានបណ្ដុះបណ្ដាលឆ្នាំ២០១៨បានចេញទៅប្រតិបតិ្តការជាគណកម្មការរៀបចំ
ការប្រគួតនិងអាជ្ញាកណ្ដាលបានទទួលនូវជោកជ័យគួរឲ្យកត់សំគាល់​

សិស្សមកពីសាលាបាក់ទូកភ្នំពេញបានយកមេដាយមាសក្នុងវិញ្ញាសា៣ទល់៣​
កីឡាជាតិ២០១៨

NATIONAL GAMES 2018

ចុចលើរូបភាពដើម្បីយកឯកសារ នៃកម្មវិធីប្រកួត​

ការប្រកួតកីឡាជាតិលើកទី២ក្នុងនោះមានកីឡាប៉េតង់ចូលរួបរួមផងនឹងធ្វើពីថ្ងៃទី ២៥ឧសភាដល់ ថ្ងៃទី៥មិថុនា ប៉ុន្តែសាច់ការនៃ ការប្រកួតប៉េតង់នឺងធ្វើនៅថ្ងៃទី ២៦ឩសភាដល់ថ្ងៃទី៣១ឧសភា២០១៨
    វញ្ញាសាប្រកួតះ
  1. បុរស ១នាក់ សម្រាប់ប្រកួតវាយយកពិន្ទុឯកត្តជន​
  2. នារី ១នាក់ សម្រាប់ប្រកួតវាយយកពិន្ទុឯកត្តជន​
  3. បុរស ១នាក់ សម្រាប់ប្រកួត​១នាក់ ទល់ ១នាក់​ ​
  4. នារី ១នាក់ សម្រាប់ប្រកួត​១នាក់ ទល់ ១នាក់​ ​
  5. បុរស ២នាក់ សម្រាប់ប្រកួត​២នាក់ ទល់ ២នាក់​ ​
  6. នារី ២នាក់ សម្រាប់ប្រកួត​២នាក់ ទល់ ២នាក់​ ​
  7. បុរស ៤នាក់ សម្រាប់ប្រកួត​៣នាក់ ទល់ ៣នាក់​(មានបម្រុង១នាក់) ​
  8. នារី ៤នាក់ សម្រាប់ប្រកួត​៣នាក់ ទល់ ៣នាក់​ ​​(មានបម្រុង១នាក់)
  9. បុរស​១នាក់ បូកនឹងនារី១នាក់សម្រាប់ប្រកួតចម្រុះ២នាក់ទល់នឹង២នាក់ ​
  10. បុរស​១នាក់ បូកនឹងនារី២នាក់សម្រាប់ប្រកួតចម្រុះ៣នាក់ទល់នឹង៣នាក់ ​
  11. បុរស​២នាក់ បូកនឹងនារី១នាក់សម្រាប់ប្រកួតចម្រុះ៣នាក់ទល់នឹង៣នាក់ ​
បញ្ជាក់៖ ១នាក់លេងបានតែ១វិញ្ញាសាប៉ុណ្ណោះ​

រូបមន្តប្រកួត
ការប្រកួតកីឡាប៉េតង់ថ្នាក់ជាតិលើកទី២នេះ អនុវត្តទៅតាមរូបមន្តវិលជុំ(Round Robin System)ផ្អែកតាមចំនួនក្រុមចូលរួមេជាក់ស្ដែងដូចខាងក្រោម៖

  • ចំនួនចូលរួម៧ក្រុមចុះរៀបតែ១ពូលប្រកួតជ្រើសរើស៤ក្រុមលេខ១ដល់លេខ៤ទៅវាយជម្រុះនៅពាក់កណ្ដាលផ្ដាច់ព្រាត់តាមរបៀប៖ ​
    .លេខ១ទល់និងលេខ៤ ​
    .រួចលេខ២ទល់និងលេខ៣ ​
  • ចំនួនចូលរួមពី៨ក្រុមដល់១៥ក្រុមចែកជា២ពូលហើយយកលេខ១និងលេខ២ក្នុង១ពូលទៅវាយជម្រុះនៅពាក់កណ្ដាលផ្ដាច់ព្រាត់ រួចផ្ដាច់ព្រាត់​
    .ត្រូវប្រកួតដណ្ដើមយកថ្នាក់លេខ៣​
  • ចំនួនចូលរួមចាប់ពី១៦ក្រុមដល់៣១ក្រុមចែកជា៤ពូលហើយយកលេខ១និងលេខ២ក្នុង១ពូលៗទៅវាយជម្រុះនៅ១ភាគ៤ផ្ដាច់ព្រាត់
  • ក្រុមឈ្នះវគ្គ១/២ផ្ដាច់ព្រាត់ត្រូវបន្ដរទៅប្រកួតនៅវគ្គផ្ដាច់ព្រាត់​
  • ក្រុមចាញ់វគ្គ១/២ផ្ដាច់ព្រាត់ត្រូវបន្ដរទៅប្រកួតយកចំណាត់ថ្នាក់លេខ៣​
    • ចំនួនអ្នកចូលរួមអតិបរមានៃក្រសួង ខេត្ត រាជធានី និមួយៗ៖​
    • កីឡាករ១២នាក់
    • កីឡាការនី១២នាក់
    • ប្រតិភូនិងគ្រូបង្វឹក៥នាក់

រូបមន្តស្វិសដែលគេប្រើក្នុងការប្រកួតជើងឯកពិភពលោក (system swiss)
បើសិនជាឯកឧត្តមអស់លោកត្រូវការ​រូបមន្តនេះទំាងមូលសូមអញ្ជើញទាក់ទងនឹងសហព័ន្ធ
សូមបញ្ចាក់ថារូបភាពនេះគឺគ្រាន់តែជាគំរូនៃការចាប់ឆ្នោត

ជើងឯកអាស៊ី ឆ្នំា២០១៧​ និង ពានរង្វាន់សហសហព័ន្ធឆ្នាំ ២០១៧ នៅបាងកក
ASIAN CHAMPIONSHIP in Thailand (Bangkok) from 9th december to 11th december 2017

ជើងឯកអាស៊ីឆ្នាំ២០១៧ពីថ្ងៃទី៩ធ្នូដល់១១ធ្នូនៅបាងកក

Confederation cup from 6th december to 9th december 2017 in Thailand Bangkok same place

ពានរង្វាន់សហសហព័ន្ធ (Coupe de la conféderation)​ពីថ្ងៃទី៦​ខែធ្នូដល់ថ្ងៃទី០៩ខែធ្នូ​ឆ្នាំ២០១៧នៅបាងកកប្រទេសថៃ

  • សូមចុចខាងក្រោមនេះដើម្បីយកឯកសារ

ព្រិត្តិការប្រកួតអន្តរជាតិនៅឆ្នំា២០១៧​

  • ស៊ីហ្គេម ថ្ងៃ១៩ដល់៣០សីហា ២០១៧ប្រទេស ម៉ាឡេស៊ី
    - កីឡាករដែលយើងសង្ឃឹមជាងគេគឺកីឡាករ សុខ ចាន់មាន បានចាញ់កីឡាករម៉ាឡេស៊ីនូវពាក់កណ្ដាលផ្ដាច់ព្រាត់ (២២/០៨/២០១៧) ដំណឹងចុងក្រោយ !​​
    - កីឡាការនី អ៊ុន ស្រីយ៉ា​ បានចាញ់កីឡាការនីវៀតណាមនៅពាក់កណ្ដាលផ្ដាច់ព្រាត់ដែរ
    - យើងមានការសង្ឃឹមជាថ្មីនូវមេដាយមាសនៅពេលល្ងាចនេះ(២៤​សីហា)ក្នុងការប្រកួតផ្ដាច់ព្រាត់រវាងប្រទេសថៃនិងកម្ពុជានូវវិជ្ញាសានារី២ទល់និង២។​ កម្ពុជាដំណាងដោយកីឡាការនី កើ​​ឡេង​និង​កីឡាការនី អ៊ុក ស្រី​មុំ។​
  • ប៉ាន់ប៉ាស៊ីហ្វីក ១៥ដល់១៨ កញ្ញា២០១៧ ហូជីមិន វៀតណាម
  • គណប្រតិភូដែលចូលរួម ប៉ាន់ប៉ាស៊ីហ្វីក
  • ស៊ីប៉ា ១០ ​តុលា២០១៧ប្រទេសឡាវ (លប់ចោល)​
  • ជើងឯកអាស៊ីអាគ្នេយ៍ ២ដល់៥តុលា២០១៧​ (លប់ចោល)
  • ជើងឯកអាស៊ី ថ្ងៃទី៩ដល់១១ធ្នូនៅប្រទេសថៃ
  • ជើងឯកពិភពលោក នារីនិងយុវជន ៤ដល់១២វិច្ឆិកា ២០១៧ នៅប្រទេស ចិន

ស៊ីហ្គេម​ ២០១៧​ នៅ​ គុយឡាលំពូរ (SEA GAME 2017 KUALA LUMPUR)

ប្រទេសកម្ពុជាបានទទួលនូវមេដាយចំនួន៤ក្នុងវិជ្ញាសារ ប៉េតង់៖

  • មេដាយមាស១
  • មេដាយប្រាក់១​
  • មេដាយសំរិទ្ធ៣
ជើងឯកពិភពលោកអ្នកស្រីកែឡេងចូលក្នុងប្រវត្តសាស្រ្ត
ដោយឈ្នះជើងឯកពិភពលោក៣ដងជាប់គ្នា
ការប្រកួត៣ទល់៣, អ្នកស្រីកែឡេង, កញ្ញាអ៊ុកស្រីមុំ, កញ្ញា អ៊ុនស្រីយ៉ានិងកញ្ញាស្រេង​សូខិម បានទទួលមេដាយសំរិទ្ធ

ជើងឯកពីម្ចាស់ឧបត្ថម្ភ

ពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង
ប្រព្រឹត្តិទៅ ​នៅថ្ងៃទី៨កញ្ញាដល់
១១កញ្ញា២០១៧នៅពហុកីឡាដ្ធានជាតិអូឡំាពិច
ពានរង្វាន់សម្ដេចក្រឡាហោមស​ ខេង
បានប្រព្រឹត្តទៅដោយជោគជ័យ។​ គេឃើញមានអ្នកកីឡាចំនួន
ប្រហែលជា៣០០នាក់ទំាងចាស់ទំាងក្មេង
មកពីគ្រប់ខេត្ដ បានចូលរួមយ៉ាងកុសករក្នុងកំឡុងពេល
៤ថ្ងៃនេះ។​

ប្រកួតជើងឯកពិភពលោកនៅប្រទេសចិនថ្ងៃទី៤ដល់ទី១២ខែវិច្ឆិការឆ្នាំ២០១៧
សូមចុចខាងក្រោមនេះដើម្បីយកឯកសារការប្រកួត,​ឈ្មោះអ្នកកីឡានិងគណៈប្រតិភូ៖
ចំនួនមេដាយសារ៉ុបទំាងអស់នៃឆ្នាំ២០១៧​

World championship in Belgium Single, Mixed (Men & Women)
មាស១ ប្រាក់១ សំរិទ្ធ០​
Mekong Game
មាស២ ប្រាក់១ សំរិទ្ធ២​
Sea Game
មាស១ ប្រាក់១ សំរិទ្ធ៣​
Pan Pacific
មាស០ ប្រាក់០ សំរិទ្ធ២​
Worldchampionship women and Junior
មាស២ ប្រាក់១ សំរិទ្ធ១​
World Confederation cup
មាស? ប្រាក់?សំរិទ្ធ?​ ​
First Asien Championship
មាស ៣ ប្រាក់ ០ សំរិទ្ធ ២
មេដាយសារុបឆ្នំា២០១៧
មាស ៨
ប្រាក់ ៣
សំរិទ្ធ ១០

សារ៉ុបទំាងអស់ដែលកម្ពុជាយើងបានទទួលចាប់ពីសហព័ន្ធបានបង្កើតឡើងមានចំនួន​ ២៥១

មេដាយមាស ៧០​
មេដាយប្រាក់​៨១
មេដាយសំរិទ្ធ១០០